Thmey Thmey 25
35 វិនាទី . កំពង់ចាម សាកលវិទ្យាល័យ​ចំនួន​១១៥​នៅ​អាមេរិក​ដណ្តើម​គ្នា​ផ្តល់​អាហារូបករណ៍​ដល់​សិស្សស្រី​ម្នាក់នេះ​ យុវតី​ម្នាក់​ដែល​រស់នៅ​ក្រុង New Orleans រដ្ឋ Lousiana កំពុង​ធ្វើ​ឲ្យ​សាកលវិទ្យាល័យ​ចំនួន​១១៥​នៅ​សហរដ្ឋអាមេរិក ប្រទាញប្រទង់​គ្នា​យ៉ាងខ្លាំង​។ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងនោះ ដណ្តើម​គ្នា​ផ្តល់​អាហារូបករណ៍​ដល់​រូបនាង ដោយមាន​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ​។​
39 វិនាទី . ភ្នំពេញ កសិករ​ថា​ត្រសក់ផ្អែម​ឆ្នាំនេះ​លក់​មិនសូវ​បាន​ថ្លៃ សៀមរាប​៖ ក្រៅពី​ស្ករត្នោត ក្នុង​នោះគេ​ក៏​ស្គាល់​ត្រសក់ផ្អែម​របស់​អ្នកស្រុក​បន្ទាយស្រី​ផងដែរ​។ នៅតាម​ផ្លូវ​ទៅ​ប្រាសាទបន្ទាយស្រី កសិករ​បានដាក់​លក់​ត្រសក់ផ្អែម​តាម​សងខាង​ផ្លូវ ដើម្បី​ទាក់ទាញ​ភ្នែក​អ្នកជិះ​កាត់​។ ឆ្នាំនេះ ការប្រមូល​ផល​ត្រសក់ផ្អែម​របស់​អ្នកស្រុក​បន្ទាយស្រី គឺ​ចាប់ពី​ចុងខែ មីនា​មក​។ កសិករ​ថា ដោយសារ​អ្នក​ដាំ​ត្រសក់​កើនឡើង ធ្វើឱ្យ​តម្លៃ​ហាក់​ចុះ​បន្ដិច គឺ​រាល់​ឆ្នាំ​អាច​លក់បាន​ចន្លោះ​ពី ៦​ពាន់​ទៅ​៧​ពាន់​រៀល តែ​ឆ្នាំនេះ​លក់បាន​ត្រឹម ៥​ពាន់​រៀល​ទេ​។
2 នាទី . ភ្នំពេញ លៀស​ហាល​៦​រសជាតិ​ដ៏​ល្បី​នៅ​កំពង់ចាម ១​កំប៉ុង ៦​ពាន់​រៀល កំពង់ចាម​៖ លៀស​ហាល នៅតែ​ជា​អាហារ​ដ៏​ពេញនិយម​សម្រាប់​ពលរដ្ឋ​កម្ពុជា​។ នៅ​ទី​រួម​ខេត្តកំពង់ចាម ម្ដុំ​ផ្លូវភ្លោះ​ជា​កន្លែង​លក់​លៀស​ហាល​ដ៏​ល្បី​មួយ ដែលមាន​អតិថិជន​ចោមរោម​ទិញ​ឥត​ដាច់​។ អ្នកស្រី សា វ៉ាត ជា​អ្នកលក់​មួយរូប ក្នុងចំណោម​អ្នកលក់​ជាច្រើន​ទៀត​នៅ​ទីនោះ​។​អ្នកលក់​លៀស​រូបនេះ ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃ គាត់​អាច​លក់​លៀស​ហាល​បាន​ពី​១៥០ ទៅ​២០០​កំប៉ុង និង​អាច​បាន​ប្រាក់ចំណេញ​ខ្ទង់​១០​ម៉ឺន​រៀល​។ បើតាម​អ្នកលក់​ដដែល លៀស​មួយ​កំប៉ុងៗ មានតម្លៃ​ពី​២​ពាន់​រៀល ទៅ​៦​ពាន់​រៀល ទៅតាម​ប្រភេទ​លៀស​។ អ្នកស្រី សា វ៉ាត បញ្ជាក់​៖ «​តម្លៃ​វា​ខុសៗ​គ្នា​។ លៀស​ទន្លេតូចៗ ១​កំប៉ុង ២​ពាន់​រៀល​។ លៀស​គៀន​ជ្រៃ​១​កំប៉ុង ៣ ទៅ​៤​ពាន់​រៀស​តាម​ទំហំ និង​លៀស​ទន្លេធំៗ តម្លៃ​៦​ពាន់​រៀល ១​កំប៉ុង​»​។
1 ម៉ោង . ព្រៃវែង ទិដ្ឋភាព «​សង្ក្រាន្ត​ព្រៃវែង​» នៅថ្ងៃចូលឆ្នាំទី២ ខេត្តព្រៃវែង រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​» រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣-១៦ ខែមេសា នៅ​សួនច្បារ​សម្តេច ជា ស៊ីម​។ ព្រឹត្តិការណ៍​នេះ មានកម្ម​វិធី​ប្រឡង​បរ​វ័យ​ចំណាស់ ស្រី​ស្អាត ប្រុស​ស្អាត ការសម្តែង​រឿង​ទុំ​ទាវ រឿង​ម៉ាក់ថឺង ការតាំងពិព័រណ៍​ផ្ទះ​បុរាណ​ខ្មែរ និង​ការតាំង​បង្ហាញ​វត្ថុ​យក្ស​។
1 ម៉ោង . កំពង់ចាម អ្នកស្រី ងួន ថុល ចំណាយ​ដើមទុន​តិច តែ​អាច​រកចំណូលបាន​ច្រើន ពី​ការដាំ​មមាញ ត្បូងឃ្មុំ៖ អ្នកស្រី ងួន ថុល ដាំ​មមាញ​លើ​ផ្ទៃដី​ប្រមាណ​៤០​អា ដែល​នៅ​ជុំវិញ​ផ្ទះ​របស់​អ្នកស្រី​។ ដំណាំ​មមាញ​នេះ អាច​ឲ្យ​អ្នកស្រី​រកចំណូលបាន​ចន្លោះ​ពី​៦​ទៅ​៧​លាន​រៀល ក្នុង​មួយ​រដូវ​កាល​។
2 ម៉ោង . ភ្នំពេញ ហេតុអ្វី​បានជា​សម្ពាធ​ឈាម​ខ្ញុំ​ស្រាប់តែ​ឡើង​ខ្ពស់​ទាំង​ខ្ញុំ​មិន​ដឹងអី​សោះ​ចឹ​ង​? ការ​លើស​សម្ពាធ​ឈាម នឹងធ្វើ​ឲ្យ​ដាក់​សម្ពាធ​កាន់​ទែ​ខ្លា​មង​ទៅលើ​ការ​ច្របាច់​របស់​បេះដូង និង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ទៀត​។​