Thmey Thmey 25
សាកលវិទ្យាល័យ​ចំនួន​១១៥​នៅ​អាមេរិក​ដណ្តើម​គ្នា​ផ្តល់​អាហារូបករណ៍​ដល់​សិស្សស្រី​ម្នាក់នេះ​
4 ថ្ងៃ . កំពង់ចាម

យុវតី​ម្នាក់​ដែល​រស់នៅ​ក្រុង New Orleans រដ្ឋ Lousiana កំពុង​ធ្វើ​ឲ្យ​សាកលវិទ្យាល័យ​ចំនួន​១១៥​នៅ​សហរដ្ឋអាមេរិក ប្រទាញប្រទង់​គ្នា​យ៉ាងខ្លាំង​។ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងនោះ ដណ្តើម​គ្នា​ផ្តល់​អាហារូបករណ៍​ដល់​រូបនាង ដោយមាន​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ​។​

ជាទូទៅ​សិស្ស​នៅ​អាមេរិក ពិបាក​យ៉ាងខ្លាំង​ក្នុងការ​រៀបចំ​ឯកសារ និង​ស្វែងរក​ថវិកា​សម្រាប់​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ប៉ុន្តែ​ចំពោះ Antoinette Love វិញ នាង​កំពុង​ពិបាកចិត្ត​មិនដឹង​ត្រូវ​ជ្រើស​រើសយក​គ្រឹះស្ថាន​មួយណា​ដើម្បី​បន្ត​ការសិក្សា​ក្នុងចំណោម​សកល​វិទ្យាល័យ​ចំនួន​១១៥ ដោយ​ភាគច្រើន​ត្រៀមខ្លួន​ផ្តល់​អាហារូបករណ៍​ដល់​នាង​។​
 
​យុវតី Antoinette កំពុង​រៀន​នៅ​វិទ្យាល័យ International High School of New Orleans​។ ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ នាង​ចង់​រៀន​ផ្នែក​អប់រំ ដោយសារ​ចង់​ក្លាយជា​គ្រូបង្រៀន​ម្នាក់​នាពេល​អនាគត​។ នេះ​បើតាម​ការរៀប​រាប់រប​ស់​អ្នកស្រី Yolanda Love ដែលជា​ម្តាយបង្កើត​របស់​នាង​។​


ដោយ៖ author © រក្សាសិទ្ធិដោយ thmeythmey.com